ហេតុអ្វីបានជា WiFi តាមទីសារធារណៈមិនមានសុវត្ថិភាព? | GMK
យើងបានដឹងហើយថា WiFi សាធារណៈឥតគិតថ្លៃឥឡូវនេះមាននៅកន្លែងជាច្រើន។ អាកាសយានដ្ឋាន សណ្ឋាគារ និងហាងកាហ្វេទាំងអស់ផ្សព្វផ្សាយការភ្ជាប់អ៊ីនធឺណិតដោយឥតគិតថ្លៃ ដែលជាអត្ថប្រយោជន៍បន្ថែមនៃការប្រើប្រាស់សេវាកម្មរបស់ពួកគេ។
សម្រាប់មនុស្សជាច្រើន ការដែលអាចភ្ជាប់ទៅអ៊ីនធឺណិតដោយមិនគិតថ្លៃនៅពេលធ្វើដំណើរ គឺជារឿងមួយល្អបំផុតព្រោះមិនចាំបាច់អស់ថរិកាលើរឿងទាំងអស់នេះ។
តាមពិតអ្នកមិនដឹងទេថា វាមានហានិភ័យច្រើនណាស់ក្នុងការប្រើប្រាស់ WiFi hotspots នៅតាមទីសារធារណៈទាំងនោះ។ ហេតុអ្វី? ជាពិសេសប្រយ័ត្នជនមិនស្គាល់មុខធ្វើការវាយប្រហារយើងហៅថា Man in the Middle Attack
តើអ្វីដែលហៅថា Man in The Middle Attack?
Man in The Middle Attack ឈ្មោះនេះគឺសម្តៅលើអ្នកប្រហារដោយប្រើប្រាស់ប្រព័ន្ធ WiFi តាមទីសារធារណៈនឹងឯង ជនអាថកំបាំងម្នាក់នេះអាចមានសមត្ថភាពដឹងពីសកម្មភាពប្រើប្រាស់ ឬ ការឆ្លងឆ្លើយណាមួយ ដោយគ្រប់គ្រងលើយើងតាមរយៈការប្រើប្រាស់ Network តែមួយ គឺ Internet បណ្តាញតែមួយ
ឧទាហរណ៍ អ្នកកំពុងតែព្យាយាម ចូលទៅប្រើប្រាស់ Email របស់អ្នក តែ Hacker នោះអាចធ្វើការស្ទាក់ Email របស់អ្នកបានមុន និង ដឹងរាល់សារចេញចូលរបស់អ្នក គាត់អាចមានសមត្ថភាពក្នុងការកែប្រែខ្លឹមសារ ឬ ចែកចាយតំណរអោយអ្នកចូលទៅ គេហទំព័រក្លែងក្លាយណាមួយ និង ទៅកាន់មនុស្សដែលអ្នកមានក្នុង Contact List ថែមទៀត នេះជាការវាយប្រហារតាមបណ្តាញ Network ដែលអាក្រក់មួយ យ៉ាងណាមិញសព្វថ្ងៃដោយសារតែ Device មានប្រព័ន្ធសុវត្ថិភាពខ្ពស់មិនងាយនឹងរងការវាយប្រហារតាមរយៈនេះទេ តែអ្នកគម្បីគួរតែប្រុងប្រយ័ត្ន!
Packet Sniffing
Hacker អាចធ្វើការកត់ត្រារាល់កំណត់ត្រា និង ចរាចរណ៍របស់អ្នកដោយធ្វើការប្រើប្រាស់កម្មវិធី ឬ Tools Sniffing ក្នុងបណ្តាញ Network តែមួយចេញពីឧបករណ៍របស់អ្នក ដូច្នេះគេអាចមានសមត្ថភាពដឹងពី គេហទំព័រ ឬ តំណរភ្ជាប់៊ណាមួយ ដែលអ្នកបានប្រើប្រាស់ ការដឹងពីពត៌មានការប្រើប្រាស់របស់អ្នកវាពិតជាគ្រោះថ្នាក់ព្រោះពួកគេអាចនឹងវាយតម្លៃវិភាគពីអ្នក និង រើសយកវិធីសាស្រ្តណាមួយដើម្បីមកធ្វើការវាយប្រហារទៅលើអ្នកនៅពេលក្រោយ!
ការលួចយក cookies និង Session Hijacking
Cookies វាពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់អ្នកនិងគេហទំព័រដែលអ្នកបានចូលអាន ឬ តាមដាន ព្រោះវានឹងកត់ត្រារាល់សកម្មភាពរបស់អ្នកនិងគេហទំព័រ ឬ បណ្តាញនោះទុក! ប្រសិនបើគេលួចយក Cookies អ្នកបានគេក៏អាចធ្វើការក្លែងបន្លំជាអ្នកជាមួយនឹងទំនាក់ទំនងដែលអ្នកបានចូលរួមលើអ៊ីនធើណែតដែរជាពិសេសគេហទំព័រ ឬ បណ្តាញទំនាក់ទំនង។ ចំពោះ session hijacking អាចអោយ Hacker ធ្វើការលួចយកកំណត់ត្រារបស់អ្នកដែលធ្លាប់ចូលធ្វើការផ្ទៀងផ្ទាលជាមួយនឹងបណ្តាញឬគេហទំព័រណាមួយដោយមិនចាំបាច់ផ្ទៀងផ្ទាត់ម្តងទៀតទេ ហើយការវាយប្រហារតាមទម្រង់នេះចំពោះការប្រើប្រាស់ WiFi តាមទីសារធារណៈគឺជារឿងដែលងាយស្រួលបំផុត!
អ្នកគួរតែព្យាមរក្សារទិន្ន័យរបស់អ្នកអោយបានល្អដោយប្រើប្រាស់អ៊ីនធើណែតផ្ទាល់ខ្លួនពេលធ្វើដំណើរការដូចជាតាម Sim ជាដើមហើយកុំចែករំលែកឯកសារផ្តេសផ្តាស់ និង Log out គណនីណាចោលដែលមិនចាំបាច់! ហើយកុំភ្លេចបិទមុខងារដែលភ្ជាប់ទៅកាន់ WiFi តាមទីសាធារណៈដោយខ្លួនឯងផង
ដោយ GMK
រុស្សីត្រៀមបិទ Facebook និង Twitter ចោល
រុស្សីកំពុងតែដាក់កម្រិតត្រៀមបិទ Facebook និង Twitter ចោលហើយ ដោយចោទប្រកាន់ថា Facebook បានព្យាយាមបិទបាំងពត៌មានមិនអោយមានការចេញផ្សាយពីរដ្ឋាភិបាលរុស្សី! យ៉ាងណាមិញសម្រាប់ Facebook គ្រាន់តែជាផែនការត្រៀមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ Twitter នាពេលមួយម៉ោងមុននេះ ត្រូវបានកាត់ផ្តាច់មិនអាចបើកបានទៀតទេ បើយោងទៅតាមការបញ្ចាក់ពី NetBlocks!ក្រៅពីនោះមានការចោទប្រកាន់មួយចំនួនទៀតពីប្រជាជននៅរុស្សីបានបញ្ចាក់ខ្លះៗលើ Twitter កាលពីព្រឹកមិញនេះថា រដ្ឋាភិបាលព្យាយាមបិទ Facebook/Twitter ព្រោះតែមិនចង់អោយមានការជជែកវែកញែក ឬ បង្ហោះអ្វីមួយចេញពីរស្សីផ្ទាល់ឡើយ!តើនេះជាការកាត់ផ្តាច់របស់រដ្ឋាភិបាលរុស្សីសម្រាប់ប្រជាជនរបស់ខ្លួនជាមួយនឹង Social Media មែនទេ?
មុខងាររកលុយថ្មីពី Facebook ថ្ងៃនេះបញ្ចេញជាផ្លូវការហើយ Reels
បងប្អូនបានដឹងហើយថាសព្វថ្ងៃនេះ Facebook មានមុខងារពីសម្រាប់រកចំណូលទីមួយគឺ Stream Ads ដែលជាមុខងារអាចរកចំណូលបានតាមរយការធ្វើជាវីដេអូ ឬ ឡាយជាដើម ហើយមុខងារមួយទៀតគឺ Instant Article ជាមុខងារដែលសរសេរអត្ថបទសម្រាប់រកចំណូលបាន! មុខងារទាំងអស់នេះត្រូវបានដាក់ដំណើរការហើយអាចអោយបងប្អូន Creator ជាច្រើនអាចរកចំណូលបានជាមួយវាសល់សព្វថ្ងៃ ជាក់ស្តែង មុខងារនេះមិនមានក្នុងប្រទេសកម្ពុជាឡើយ គ្រាន់តែលឺថាមានគម្រោងនឹងបើកដំណើរការឆាប់ៗនេះក្នុងប្រទេសយើងតាមរយការបង់ពន្ធនៅខែ មេសាខាងមុខនេះ យោងទៅតាមដំណឹងពីខាងនាយកដ្ឋានពន្ធដារនៅកម្ពុជាយើង ហើយជាក់ស្តែងមែនព្រោះមាន Creator ខ្មែរមួយចំនួនកំពុងតែត្រូវបានទទូួលការតេស្តពីមុខងារនេះហើយផងដែរ
តោះមកនិយាយពីប្រធានបទ Reels វិញម្តង តើ Reels ជាអ្វី? Reels ជាមុខងារថ្មីមួយដែលអាចអោយបងប្អូនធ្វើការបង្ហោះវីដេអូខ្លីៗ ជាមួយនឹងការ Edit នៅក្នុងនឹងស្រាប់ ឬ អាចហៅថា ជា របស់ចម្លងពី TikTok ដែលហៅថា Clone មុខងារនេះខ្ញុំបានដំណឹងពី Facebook កាលពីឆ្នាំទៅក្នុងកិច្ចប្រជុំមួយជាមួយនឹងដៃគូរ Partner នៅអាស៊ីយើងហើយក៏ធ្លាប់ទទួលបានការតេស្តដែរតែកាលនោះមិនទាន់ទូលំទូលាយទេ មានត្រឹមចេញពី Instagram ហើយក៏ត្រូវបានដាក់អោយតេស្តនៅអ៊ឺរ៉ុបជាមួយមួយនឹងកម្មវិធី Bonus រហូតដល់ទៅ 35000$ ក្នុង Creator មួយ! នេះជាមុខងារថ្មីដែលផ្តល់ឪកាសអោយ Creator អាចរកចំណូលបានតាមរយការធ្វើវីដេអូខ្លីៗលើ Facebook តើអ្នកជឿទេថាមុខងារនេះអាចទៅរួចជាមួយនឹង TikTok នាពេលអនាគត?
មុននេះបន្តិច Mark Zuckerberg លោកបានធ្វើការបង្ហោះសារមួយទាក់ទងនឹងការបញ្ចេញ Reels នេះជាផ្លូវការទូទៅសម្រាប់ Global តែខ្ញុំមិនច្បាស់ថាមានប្រទេសកម្ពុជាក្នុងនោះអត់ព្រោះឃើញមានប្រទេសតូចៗមួយចំនួនមិនទាន់បានដែរ ឬ ប្រហែលជាគេ Update មិនទាន់ដល់ តែយោងទៅតាម Mark គាត់បានប្រាប់ថាជា Global Lunch ចឹងមានសង្ឈឹមច្រើនថានឹងត្រូវបានដាក់អោយប្រើនៅកម្ពុជាយើងដែរ បើមានមែនមុខងារនេះប្រាកដជាអាចជួយដល់ Creator យើងជាច្រើននាពេលខាងមុខមិនខាន។
យ៉ាងណាមិញខ្ញុំនឹងព្យាយាមតាមដានដើម្បី Update ជូនបងប្អូនក្នុងពេលឆាប់ៗនេះតាមរយការធ្វើវីដេអូប្រសិនបើមានអ្វីបន្ថែមសម្រាប់ប្អូន។
Free Fire ត្រូវបានដកចេញពី App Store និង Play Store នៅប្រទេសឥណ្ឌា
ពេលនេះដំណឹងជាផ្លូវការហើយហ្គេមនិង App ប្រមាណជា 54 ត្រូវបាន Ban ចោលក្នុងប្រទេសឥណ្ឌាមិនអោយមានការទាញយកទៀតទេ ពិសេសពពួកហ្គេម និង App ដែលមានប្រភពមកពីប្រទេសចិនផ្ទាល់ និង ស៊ីងហ្គាពួរតែម្តង។ ខាងក្រោមនេះជាឈ្មោះហ្គេម និង App ដែលត្រូវបានដកចេញពី Play Store និង App Store នៅប្រទេសឥណ្ឌា
Source : indianexpress
Lost Ark ហ្គេមថ្មីបំបែកកំណត់ត្រាមានអ្នកលេងច្រើនបំផុតលើ Steam
Lost Ark ជាហ្គេម MMORPG ដែលបានបំបែកកំណត់ត្រាលើ Steam មានអ្នកលេងច្រើនបំផុតជាងហ្គេមរបស់ម្ចាស់ Steam ទៀតគឺ CS Go និង Dota 2 ថ្ងៃដំបូងដែលហ្គេមនេះបានបង្ហាញខ្លួនលើ Steam មានអ្នកលេងរហូតដល់ទៅ ១ លានអ្នកជាងក្នុងមួយថ្ងៃរយពេល 24 ម៉ោង ដោយហ្គេមនេះជាហ្គេម MMORPG ថ្មីមួយទៀតរបស់ក្រុមហ៊ុន Amazon បន្ទាប់ពី New World ជាហ្គេមដែលទំនើបក្នុងការផលិតឡើងដោយ Unreal Engine 3 ផងដែរ គួរអោយសោកស្តាយការបង្ហាញខ្លួនលើ Steam របស់ Lost Ark មិនមានលើអាស៊ីយើងឡើយបើអ្នកចង់លេងត្រូវធ្វើការផ្លាស់ប្តូរទីតាំងតំបន់ Steam របស់អ្នកទៅប៉ែក អុឺរ៉ុបបានអាចទាញយកបាន។ ហ្គេមនេះមានប្រភពដើមមកពីក៉ូរ៉េខាងត្បូងដែលត្រូវបានបញ្ចេញតាំងពីឆ្នាំ ២០១៩ មកម្លេះហើយទើបនឹងបញ្ចេញផលិតឡើងវិញជាផ្លូវការដោយ Amazon Studio វិញទើបទទួលបានការជោគជ័យយ៉ាងខ្លាំងបែបនេះ
ក្រុមហ៊ុនធំៗ Facebook / Youtube / NetFlix ចង់មកចុះបញ្ជីពន្ធដារនៅកម្ពុជាយើង
នេះជាដំណឹងដែលល្អមួយយោងទៅតាមប្រសាសន៍របស់ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ក្រុមហ៊ុនបរទេសធំៗដែលធ្វើពាណិជ្ជកម្មលើ Online ដូចជា Facebook / Youtube / NetFlix ជាដើមនោះមានបំណង ក្នុងការចាប់ផ្តើមទាក់ទងមកចុះបញ្ជីរពន្ធដារនៅកម្ពុជាយើងបណ្តើរបណ្តើរហើយ ហើយក្នុងឪកាសនេះលោកបានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ។
លោក គង់ វិបុល លើកឡើងបែបនេះ ធ្វើឡើងតាមកម្មវិធីពិសេស ស្តីពី ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។
បងប្អូនអាចតាមដានពត៌មានបន្ថែមវីដេអូខាងក្រោមនេះ
https://www.youtube.com/watch?v=qOQAdqSbqAk
ប្រភព : Fresh News
PUBG សម្រេចប្តឹង Free Fire ជាផ្លូវការ
នេះជាវិវាទរវាងពីរក្រុមហ៊ុន គឺ Krafton ដែលជាម្ចាស់កម្មសិទ្ធ Battleground ផ្ទាល់ និង ម្ចាស់ PUBG ពេញសិទ្ធផ្ទាល់ដែលជាហ្គេមធំជាងគេហើយក៏ជាសិស្សច្បងក្នុងចំណោមហ្គេម Battleground ទាំងអស់ ដោយសម្រេចធ្វើការប្រកាសជាផ្លូវការក្នុងការ ប្តឹងទៅលើក្រុមហ៊ុន Garena ដែលជាក្រុមហ៊ុនម្ចាស់កម្មសិទ្ធហ្គេមចំនួន ពីរ គឺ Free Fire និង Free Fire Max នេះដែលជាហ្គេមត្រូវបាន Krafton ផ្តោតលើដើម្បីប្តឹង។
តាមពិតវិវាតពីរក្រុមហ៊ុននេះមានជាយូរមកហើយ មិនមែនទើបនឹងផ្ទុះនាពេលថ្មីៗនេះទេ ហើយអ្នកលេងហ្គេមទាំងពីរនេះក៏ពិបាកនឹងការចុះសម្រុងគ្នាដែរ ដោយកាលពីកន្លងទៅ PUBG ក៏ធ្លាប់បានធ្វើការណែនាំ និង ផ្ញើរសារទៅកាន់ Garena ដែរអោយបញ្ឈប់ និង កែប្រែពីស្ថានភាពហ្គេមផ្សេងៗដែលមាននៅក្នុងហ្គេម មិនអោយមានការលួចចម្លង និង កែប្រែកម្មសិទ្ធដើមរបស់ PUBG ដែរ ហើយក្នុងនោះ Krafton ក៏ធ្លាប់បានជម្រាបទៅកាន់ Apple និង Google ហើយដែរពីបញ្ហាកុំអោយដាក់ហ្គេមទាំងពីរនេះ ព្រោះកំពុងតែមានបញ្ហាជាមួយនឹង Krafton រឿងរំលោភកម្មសិទ្ធបញ្ញាម្ចាស់ដើម និង កែប្រែរបស់គេ។
បញ្ហានេះចេះតែបន្តទៅមុខដោយមិនអាចដោះស្រាយបាន និង មិនមានការឆ្លើយតបត្រឡប់មកវិញទើប Krafton សម្រេចធ្វើការប្តឹងជាផ្លូវការតែម្តង ដោយក្នុងនោះមាន ១០៨ ទំព័រនៃសេចក្តីរៀបរាប់ និង ចំនុចដែលត្រូវប្តឹងទៅក្រុមហ៊ុន ៣ តែម្តង ពាក្យបណ្តឹងនេះខ្ញុំនឹងកាត់កាត់អោយខាងក្រោម
ប្តឹងក្រុមហ៊ុន Garena ក្នុងការលួចចម្លងហ្គេមរបស់ខ្លួនពី Krafton ប្តឹង Apple ដែលអនុញ្ញាតអោយ Garena បង្ហោះហ្គេមខ្លួនចូល App Storeប្តឹង Google ដែលអនុញ្ញាតអោយ Garena បង្ហោះហ្គេមខ្លួនចូល Play Storeប្តឹង Google ដែលអោយ Youtube បង្ហោះ Gameplay Free Fire និងភាពយន្តមួយទៀតដែលមានឈុត PUBG តែមិនមែនជាកម្មសិទ្ធឬជូនដំណឹងដល់ Krafton
ខាងលើនេះជាចំនុចខ្លះៗដែល Krafton បានធ្វើការប្តឹងជាមួយនឹងប្រធានបទធំៗដែលខ្ញុំជម្រាបជូន ហើយខាងក្រោមនេះជាតំណរសម្រាប់មើលពាក្យបណ្តឹងផ្ទាល់អោយលំអិត
ចុចទីនេះ https://www.documentcloud.org/documents/21179291-krafton-lawsuit-against-sea-apple-and-google?fbclid=IwAR3NRGJ5bFTSu49A1yX_oAuSZ9uz6RlGHYqeGR8Dz0o9fi0gnR7rYrNzM1Y
ទស្សនាវីដេអូលំអិតបន្ថែមខាងក្រោម
https://www.youtube.com/watch?v=8_NL5bFJUTw&t=4s
ប្រភព : GMK
ទាញយក God of War PC (Cracked) នៅទីនេះ
នេះជាហ្គេម God of War សម្រាប់កុំព្យូទ័រដែលទើបនឹងដាក់លក់លើ Steam ក្រោមការសម្រេចចិត្តរបស់ Sony ដែលវាធ្លាប់តែជាហ្គេមផ្តាច់មុខ Story សម្រាប់ពពួក Console របស់ Sony កន្លងមក ក្រោយពេលដាក់លក់ហ្គេមនេះត្រូវបាន Crack ដោយ SkiDrow បងប្អូនអាចធ្វើការទាញយកតាមតំណរខាងក្រោមនេះ ហើយកុំភ្លេចតាមដានសេចក្តីណែនាំផង!
តំណរ Crack ដែលខ្ញុំយកមកចែកចាយបងប្អូននេះជាប្រភព SkiDrow ខ្ញុំតែងតែបញ្ចាក់ចំពោះបងប្អូន មុននឹងសម្រេចចិត្តទាញយកបងប្អូនត្រូវទទួលស្គាល់ថាប្រសិនបើមានបញ្ហាអ្វីគឺត្រូវទទួលខុសត្រូវដោយខ្លួនផ្ទាល់ក៏ព្រោះថាគ្មាន ហ្គេម Crack ណាដែលមានសុវត្ថិភាពទេសំខាន់លើប្រភពដែលទាញយក ដូច្នេះប្រភពដែលខ្ញុំចែកចាយបងប្អូននេះខ្ញុំក៏ប្រើប្រាស់ផ្ទាល់ដែរពួកគេគ្រាន់តែចង់រកលុយជាមួយនឹងពាណិជ្ជកម្មតែប៉ុណ្ណោះនេះបើតាមខ្ញុំគិតទេ។
ប្រសិនបើអ្នកគាំទ្រចង់ទិញហ្គេមនេះអាចទិញតាមតំណរនេះបាន : https://store.steampowered.com/app/1593500/God_of_War/
God of War PC requirements: Minimum specs
Average Performance: 720p, 30 fps.GPU: NVIDIA GTX 960 (4GB) or AMD: R9 290X (4GB)CPU: Intel i5-2500k (4 core 3.3 GHz) or AMD Ryzen 3 1200 (4 core 3.1 GHz)RAM: 8 GB DDR.OS: Windows 10 64-bit.GB Storage: 70 GB HDD.
តំណរទាញយកខាងក្រោមនេះ
ទាញយកតាមនេះ 38 GB : https://1fichier.com/?l28670rsvqhd541lm6ci
Source : SkiDrow
លំអិតពីបញ្ហា Steam Global ត្រូវបានបឹទនៅប្រទេសចិន!
កាលពីម្សិលមិញត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ យើងទទួលបានដំណឹងថា Steam Global ដែលជា Version អន្តរជាតិផ្ទាល់ត្រូវបានកាត់ផ្តាច់ចេញពីប្រទេសិនដោយមិនអាចធ្វើការ Access ចូលបានឡើយ តាមរយពត៌មាននោះមានដំណឹងលេចលឺថា នេះជាការវាយប្រហារលើ DNS ទើបធ្វើអោយប្រព័ន្ធនឹងគេហទំព័រ Steam ត្រូវបានកាត់ផ្តាច់មិនអាចចូលបាន តែក្រោយរំលងអាធ្រាតមក គេហទំព័រ The Gamer បានធ្វើការ Update បន្ថែមថា អត់ទេវាអាចនឹងត្រូវបាន Ban ផ្ទាល់ពីរដ្ឋាភិបាលចិនតែម្តង ព្រោះតែ Steam Version សម្រាប់ប្រទេសចិននៅដំណើរការធម្មតា។
ក្នុងនោះសម្រាប់ Steam Version សម្រាប់ប្រទេសចិនមានហ្គេមដែលអាចដំណើរការបានចំនួន 103 ប៉ុណ្ណោះ ដែលពួកគេអាចចូលលេងបានក្រៅពីនេះមាន ហ្គេមប្រហែលជា ១១ ម៉ឺនហ្គេមដែលត្រូវបានកាត់ផ្តាច់ទាំងស្រុងតែម្តងមិនអាចចូលលេងបានឡើយពីប្រទេសចិន។ ក្នុងចំណោម ១០៣ ហ្គេមនៃ Steam Version Chinese នោះមាន CS-Go និង Dota 2 នៅអាចលេងធម្មតា តែគួរអោយស្តាយ PUBG មិនមានឡើយ។
យ៉ាងណាមិញមិនទាន់មានពត៌មានច្បាស់ការជាផ្លូវការឡើយថា រដ្ឋាភិបាលចិនពិតជាបានធ្វើការ Ban 100% ទៅលើ Steam Global ឡើយដែលនេះគ្រាន់តែជាការប៉ានស្មាន និង ពត៌មានបណ្តោះអាសន្ធពីគេហទំព័រធំៗព្រោះគេកំពុងតែរង់ចាំពត៌មានជាផ្លូវការដែរ។ ក្រឡែកទៅមើលការពីប៉ុន្មានខែមុនសម្រាប់ឆ្នាំនេះ Fortnite ត្រូវបាន Ban នៅប្រទេសចិន ក្នុងនោះក្មេងក្មេងក៏ត្រូវបានកំណត់ចំនួនម៉ោងនៃការកំសាន្តលើវីដេអូហ្គេមផងដែរ ហើយការប្រើប្រាស់ ពី Crypto Currency ទាក់ទងនឹងកាក់អេឡិចត្រូវនិចក៏ត្រូវបាន Ban ដែរ!
ខ្ញុំនឹងរង់ចាំពត៌មានបន្ថែមដើម្បី Update ជូនបងប្អូនបន្ថែមទៀត!
ដោយ GMK
Rockstar ធ្វើការសុំទោសទៅកាន់អ្នកគាំទ្រ
ក្រោយពេលបញ្ចេញ GTA The Trilogy The Definitive Edition Rockstar បានបង្កើតកំហុសជាច្រើនលើ Game ដែលបានធ្វើការ Remaster មួយនេះធ្វើអោយអ្នកគាំទ្រខកចិត្តជាច្រើន ហើយនៅព្រឹកនេះ Rockstar បានធ្វើការចេញសារសុំទោសមួយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលសារនេះបានសរសេរដូចខាងក្រោម
ពួកយើងចង់ធ្វើការបន្ថែមជូនអ្នកទាំងអស់គ្នាពីពត៌មានខ្លះៗទាក់ទងនឹងបញ្ហាដែលកើតមានចំពោះ Grand Theft Auto: The Trilogy - The Definitive Edition / ជាដំបូង យើងចង់ធ្វើការសុំទោសទៅកាន់បងប្អូនទាំងអស់ដែលបានធ្វើការរីករាយជាមួយនឹងហ្គេមរបស់ពួកយើងហើយជួបបញ្ហាជាច្រើនដែលកើតមាន
The Grand Theft Auto Series នេះវាពិតជាមានសារៈសំខាន់ចំពោះអ្នកគាំទ្រពួកយើងបានដឹងហើយនេះគឺជាការ Update ទៅកាន់ Classic Game ទាំងអស់នោះដើម្បីអោយវាមានគុណភាពល្អតាមអ្វីដែលអ្នកគាំទ្រយើងរំពឹង ពិតណាស់យើងនឹងព្យាយាមកែប្រែកំហុសទាំងនេះ សម្រាប់គ្រប់ Version ហើយរួចរាល់ក្នុងពេលឆាប់ៗខាងមុខតាមដែលអាចធ្វើទៅបាន!
យើងក៏ទទួលបានការប្តឹងផ្តល់បញ្ហាទាក់ទងនឹង Development Team របស់ពួកយើងដែលពួកគេមិនមានការគោរពដល់អ្នកគាំទ្រកន្លងមកលើ Social Media ពួកយើងនឹងព្យាយាមស្នើរអោយក្រុមរបស់យើងពង្រឹងលើបញ្ហានេះអោយបានខ្លាំង។ ជាចុងក្រោយបងប្អូនក៏បានដឹងដែរថា ក្រោយ គម្រោង Remaster នេះបង្ហាញខ្លួនយើងបានធ្វើការលុប Classic Game ចោលហើយក្នុង Rockstar Launcher ចឹងយើងបានសម្រេចហើយថា ដើម្បីជាកិច្ចសុំទោស យើងនឹង Add ហ្គេមចាស់ៗទាំងនោះមកវិញ ហើយថែមអោយបងប្អូនដែលបានជាវ GTA The Trilogy នោះដោយឥតគិតថ្លៃចំពោះ Classic Game ទាំងបីតែម្តង។
ខាងលើនេះជាសាររបស់ Rockstar ដែលបានបង្ហោះលើគេហទំព័រពីព្រឹកមិញតែខ្ញុំក៏បានបកមកហើយកាត់ៗខ្លីដើម្បីអោយបងប្អូនយើងងាយយល់ មានការថែមថយខ្លះតាមនឹងមិនមែនបកមកទាំងស្រុងឡើយចឹងខុសត្រូវអីសុំអធ្យាស្រ័យ។
ដោយ GMK
ប្រភព Rockstar News
ទាញយក Forza Horizon 5 (Cracked) នៅទីនេះ
ចំណាំ : កុំភ្លេចអានការណែនាំអោយអស់
នេះជាហ្គេមប្រណាំងឡាន Forza Horizon 5 ដែលត្រូវបាន Crack រួចរាល់សម្រាប់បងប្អូនដែលមិនមានលទ្ធភាពទិញទេអាចទាញយកតាមតំណរនេះបានគ្រាន់តែថាសម្រាប់ Crack និង ការជាវដោយផ្ទាល់មិនដូចគ្នាទេព្រោះហ្គេម Crack មិនអាចលេង Online បានដូចពេលយើងទិញទេខ្ញុំណែនាំអោយបងប្អូនបើមានលទ្ធភាពគួរតែជាវវា។
តំណរ Crack ដែលខ្ញុំយកមកចែកចាយបងប្អូននេះជាប្រភព SkiDrow ខ្ញុំតែងតែបញ្ចាក់ចំពោះបងប្អូន មុននឹងសម្រេចចិត្តទាញយកបងប្អូនត្រូវទទួលស្គាល់ថាប្រសិនបើមានបញ្ហាអ្វីគឺត្រូវទទួលខុសត្រូវដោយខ្លួនផ្ទាល់ក៏ព្រោះថាគ្មាន ហ្គេម Crack ណាដែលមានសុវត្ថិភាពទេសំខាន់លើប្រភពដែលទាញយក ដូច្នេះប្រភពដែលខ្ញុំចែកចាយបងប្អូននេះខ្ញុំក៏ប្រើប្រាស់ផ្ទាល់ដែរពួកគេគ្រាន់តែចង់រកលុយជាមួយនឹងពាណិជ្ជកម្មតែប៉ុណ្ណោះនេះបើតាមខ្ញុំគិតទេ។
អំពីហ្គេម : Forza Horizon 5 គឺជាហ្គេមប្រណាំងឡាន Open World មួយដែលមានក្រាហ្វិចគួរអោយកោតសរសើររបស់ក្រុមហ៊ុន Microsoft វាមានផែនទីធ្វើនៅប្រទេស មិចស៊ិចកូ រួមទាំងការសហការជាមួយនឹងក្រុមហ៊ុនឡានជាច្រើនសំខាន់ Microsoft បានផ្តោតលើការ Detail លើរូបភាព និង សំលេងជាសំខាន់មែនទែន។
ប្រសិនបើអ្នកគាំទ្រចង់ទិញហ្គេមនេះអាចទិញតាមតំណរនេះបាន : https://store.steampowered.com/app/1551360/Forza_Horizon_5/
តម្រូវការកុំព្យូទ័រសម្រាប់ហ្គេមនេះ
Processor: AMD Ryzen 3 1200/ Intel Core i5-4460GPU: AMD Radeon RX470/ Nvidia GTX 970RAM: 8GBVRAM: 4GB
តំណរទាញយកខាងក្រោមនេះ
ទាញយកតាម 1Fichier ទំហំ 93GB https://1fichier.com/?4ff2une6hrem8i4u69rlទាញយកតាម UptoBox https://uptobox.com/rqb48upqhu86ទាញយកតាម FashClick https://fastclick.to/biupkrgvxl
ទាញយកតាម File Torrent
http://fumacrom.com/2yrOKhttp://fumacrom.com/2yrOphttp://fumacrom.com/2yrPR
https://youtu.be/CgATfd8QHjo
Source : SkiDrow
By : GMK
ទាញយក GTA ចាស់ៗទាំងបីដែល Rockstar ធ្វើថ្មីនៅទីនេះ
នេះជា GTA ចាស់ៗទាំងបីដែលត្រូវបាន Crack រួចរាល់ខ្ញុំរើសយក Skidrow ដើម្បីចែកចាយជូនបងប្អូនទាំងអស់គ្នា ចឹងខ្ញុំចង់បញ្ចាក់អោយហើយមានបញ្ហាអីខ្ញុំមិនទទួលខុសត្រូវឡើយ ដោយសារតែ ផលិតផល Crack បងប្អូនបានដឹងហើយយើងមិនអាចទុកចិត្តបានឡើយ ប្រសិនបើបងប្អូនសម្រេចថា ទាញយកបងប្អូនត្រូវមានទំនួលខុសត្រូវដោយខ្លួន!
តម្រូវការ
Windos 10 64 BitCPU Core i5 ជំនាន់ទី ៦ ឡើងទៅ ឬ AMD FX-6300Ram យ៉ាងតិច 8GBGPU GTX 760 2GB+ Storage ចាប់ពី 45GB+
បញ្ចាក់ថា : ដើម្បីលេងហ្គេមនេះបានបងប្អូនគ្រាន់តែចូលទៅកាន់ Folder ហ្គេមណាមួយស្វែងរកពាក្យថា Luncher.exe ជាការស្រេច
បងប្អូនអាច Support ដល់ Rockstar ប្រសិនបើចង់ចំណាយលុយចុចទីនេះដើម្បីទិញ https://store.rockstargames.com/en/game/buy-grand-theft-auto-the-trilogy-the-definitive-edition
តំណរទាញយកនៅខាងក្រោម
ទាញយកតាម 1Fichier https://1fichier.com/?n7ex4nbhzcpfe3ojya7w ទាញយកតាម Torrent https://www43.zippyshare.com/v/xb68XTnS/file.htmlប្រសិនបើ Torrent ខាងលើ មិនដំណើរការអាចទាញយកតាមនេះបានទៀត https://1fichier.com/?qn7csq55u1g72rfgnmqf
ឬចង់ទាញយកជា Part តំណរខាងក្រោម
Part 1 4GB http://fumacrom.com/2xu7P
Part 2 4GB http://fumacrom.com/2xu8x
Part 3 4GB http://fumacrom.com/2xu9R
Part 4 4GB http://fumacrom.com/2xuAh
Part 5 4GB http://fumacrom.com/2xuBQ
Part 6 4GB http://fumacrom.com/2xuCB
Part 7 4GB http://fumacrom.com/2xuD9
Part 8 1GB http://fumacrom.com/2xuDl
Some Screenshot
Source : Skidrow
by : GMK